เว็บหวยออนไลน์

ឯកឧត្ដម សាន វិសាល ដឹកនាំគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃផ្លូវ នៅខេត្តសៀមរាប

ចែលរំលែក
photo 2024 11 14 07 55 24

ខេត្តសៀមរាប៖ នាថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ (ដំណាក់កាលទី២) លើការថែទាំជាប្រចាំផ្លូវចំនួន ១៤ខ្សែ ដោយក្រាលល្បាយកៅស៊ូ DBST ប្រវែងសរុប ២០៧ ២៤០ម៉ែត្រ ទទឹងខ្នងលើប្រវែង ៥ម៉ែត្រ ឬ ៦ម៉ែត្រ និងបំពាក់ស្លាកសញ្ញាចរាចរណ៍សរុបចំនួន ៣៧០ស្លាក លើផ្លូវចំនួន ៣ខ្សែ ស្ថិតនៅឃុំស្ពានត្នោត ឃុំពង្រក្រោម ឃុំសំរោង ឃុំពពេល ឃុំបល្ល័ង្ក ឃុំខ្ចាស់ ឃុំចាន់ស ឃុំកន្រ្តាំង ឃុំស្រែណូយ ឃុំល្វាក្រាំង ឃុំវ៉ារិន ឃុំប្រាសាទ ឃុំស្វាយស ឃុំទឹកវិល ឃុំសំរោងយា ឃុំខ្នាត ឃុំកែវពណ៌ ឃុំពួក ឃុំល្វា ឃុំរើល ឃុំត្រីញ័រ ឃុំនគរភាស ឃុំតាសោម ឃុំចារឈូក ឃុំគោល ឃុំស្រែខ្វាវ ឃុំមោង ឃុំដូនពែង ឃុំគោកដូង ឃុំសសរស្តម្ភ ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកវ៉ារិន ស្រុកពួក ស្រុកអង្គរជុំ ស្រុកស្រីស្នំ ខេត្តសៀមរាប ។

 

គម្រោងខាងលើនេះអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ។  បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេសនៃការថែទាំរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាព និងទទួលយកគម្រោងខាងលើ៕

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម សាន វិសាល និងលោកជំទាវ ឯក គន្ធវារី បាន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋនៅទីនោះ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាមួយ។

photo 2024 11 14 07 55 04 photo 2024 11 14 07 55 05 photo 2024 11 14 07 55 07 photo 2024 11 14 07 55 08 photo 2024 11 14 07 55 09 photo 2024 11 14 07 55 10 photo 2024 11 14 07 55 11 photo 2024 11 14 07 55 13 photo 2024 11 14 07 55 14 photo 2024 11 14 07 55 19 photo 2024 11 14 07 55 20 photo 2024 11 14 07 55 22 photo 2024 11 14 07 55 23 photo 2024 11 14 07 55 24 photo 2024 11 14 07 55 25 photo 2024 11 14 07 55 26 photo 2024 11 14 07 55 28 photo 2024 11 14 07 55 32 photo 2024 11 14 07 55 33 photo 2024 11 14 07 55 34 photo 2024 11 14 07 55 35

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522