เว็บหวยออนไลน์

ឯកឧត្ដម ម៉ា សុវណ្ណា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និង លើកទិសដៅការងារបន្តត្រីមាសទី៣ ឆ្នាំ២០២៥

ចែលរំលែក
photo 2025 06 17 17 07 12

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក  ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និង លើកទិស ដៅការងារបន្ត ត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងនៃគណៈ អភិបាលខេត្តមណ្ឌលគិរី លោក ធន់ សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី  លោក លោកស្រី ជានាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន ១៥រូប ។

 

តាមសេចក្ដីរាយការណ៍ដោយលោកប្រធានមន្ទីរក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មន្ទីរអនុវត្តការបានដុចខាងក្រោម៖

កម្មវិធីទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយភាពធន់សម្រេចបាន ២៦,៦៧ % ។ កម្មវិធីទី២. ការលើកកម្ពស់សុខភាពអនាម័យ និងបរិស្ថានរស់នៅសហគមន៍ជនបទ សម្រេចបាន ៣៣,៣៣% ។

កម្មវិធីទី៣. ការជំរុញអភិវឌ្ឍនសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ សម្រេចបាន ១០០% ។ កម្មវិធីទី៤. ការលើកកម្ពស់ការធ្វើពិពធកម្មសេដ្ឋកិច្ច ជនបទសម្រេចបាន ១០០%

កម្មវិធីទី៥. ការគ្រប់គ្រងស្ថាប័ន និងសេវា គាំទ្រទូទៅ សម្រេចបាន ៥២,៤៨%

សរុបជារួមមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរីសម្រេចលទ្ធផលបាន ៦២,៥% នៃផែនការប្រចាំឆ្នាំ ១០០%។

 

បន្ទាប់ពីបានពិភាក្សាលើរបាយការណ៍ និងផ្តល់ជាសំណួរ ចម្លើយតាម ការិយាល័យនីមួយៗដើម្បីចែក រំលែ២០២៥កលទ្ធផលការងារ បញ្ហាការប្រឈម និងរកដំណោះស្រាយតាមមុខសញ្ញា ។

 

មុននឹងនិងបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ម៉ា សុវណ្ណា បានផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ និង បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖

-ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាព ដោយការទទួលខុសត្រូវខ្ពស់ ។

-ស្នើលោកប្រធានមន្ទីរបែងចែកការងារដល់អនុប្រធានតាមមុខងារ និងភារកិច្ចឲ្យបាន ច្បាស់លាស់ ដើម្បីចៀសវាងមើលបំណាំគ្នា  ។

-ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ សហការគ្នារវាងមន្រ្តីក្នុងការិយាល័យនីមួយៗ។

-លោក លោកស្រី អនុប្រធានមន្ទីរត្រូវមានស្មារតីទទួលខុសត្រូវតាម មុខងារ និងភារកិច្ចដែលប្រធានបានបែងចែកឲ្យក្នុងស្មារតីទទួលខុសត្រូវ

-ត្រូវតាមដានត្រួតពិនិត្យ ការអនុវត្តផែនការជាប្រចាំ

-ត្រូវបន្តខិតខំកៀរគរដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរស ជននានាដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទឱ្យសម្រេច បានជោគជ័យ ៕

photo 2025 06 17 08 59 19 photo 2025 06 17 08 59 21 2 photo 2025 06 17 08 59 21 photo 2025 06 17 08 59 22 photo 2025 06 17 17 07 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522