ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិលឆ្នាំ២០២៦-២០២៨ និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៦
- ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិលឆ្នាំ២០២៦-២០២៨ និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយករងបច្ចេកទេស អគ្គាធិការរង លោក លោកស្រី ប្រធាននាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត និងមន្ត្រីជំនាញ ចំនួន៩៣រូប។
កិច្ចប្រជុំខាងលេីមានគោលបំណងរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦ -២០២៨ និងផែនការថវិកាសមិទ្ធកម្មឆ្នាំ២០២៦ ជាជំហានបឋមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងការពន្យល់ក្នុងការៀបចំអង្គភាពថវិកាមិនពេញលេញកម្រិតអគ្គនាយកដ្ឋានទាំងពីរ ដេីម្បីត្រៀមលក្ខណៈអនុវត្តក្នុងឆ្នាំ២០២៦ ខាងមុខ៕
