เว็บหวยออนไลน์

ឯកឧត្ដមបណ្ឌិត នួន ដាញ៉ិល ដឹកនាំប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធសព ឧបាសក ឆែ ស្រុង ដែលត្រូវជាបិតាបង្កើតរបស់ លោក ឆែ គឹមឈាង

ចែលរំលែក
9 3

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅគេហដ្ឋាននៃសព ភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ឯកឧត្ដមបណ្ឌិ នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ឆែ ស្រុង ដែលត្រូវជាបីតាបង្កើតរបស់ លោកបណ្ឌិត ឆែ គឹមឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានទទួលមរណៈភាព កាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតប្រធានប្រតិភូបាននាំយកបច្ច័យ និងសាររំលែកទុក្ខរបស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងសាររំលែកទុក្ខរបស់សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ជូនក្រុមគ្រួសារនៃសព ព្រមទាំងបានសម្ដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោកបណ្ឌិត ឆែ គឹមឈាង និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក ឆែ ស្រុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

1 5 scaled 2 3 scaled 3 2 scaled 4 2 scaled 5 3 scaled 6 2 scaled 7 3 scaled 8 2 scaled 9 3 scaled 10 2 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522