เว็บหวยออนไลน์

ឯកឧត្ដម ថោង ពោជ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

ចែលរំលែក
photo 2025 03 27 17 00 19

ខេត្តកែប ៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ថោង ពោជ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកហង្ស សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប  លោក លោកស្រីអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុបចំនួន ១៣នាក់ ស្រ្តី ៣នាក់។

 

បន្ទាប់ពីមតិស្វាគមន៍របស់លោក ហង្ស សាវ៉ន ប្រធានមន្ទីរ និងបទបង្ហាញស្តីពីរបាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ រួចមក ឯកឧត្ដម ថោង ពោជ បានថ្លែងអំណរគុណនិងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ជូនអង្គប្រជុំពេលនេះ។ ឯកឧត្ដម បានជម្រាបជូនអង្គពិធីទាំងមូល អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់អាទិភាពគន្លឹះ ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅជំរុញកម្ពុជាឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០។ ដើម្បីចូលរួមជាមួយយុទ្ធសាស្ដ្រនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យ គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្នុងគោលដៅ បង្កើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព ដើម្បីកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយ សុខុមាលភាពតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនិងសំណង់សិល្បការ្យ,ការងារផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ និងការអភិវឌ្ឍន៍សហគមន៍ដោយ ធានាបាននូវគុណភាព ប្រកបដោយភាពធន់ ។ ឯកឧត្ដម ក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖

 

១.ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការក្រសួងអភិវឌ្ឍន៍ជនបទដែលបានដាក់ជូន

២.ត្រូវមានរបបប្រជុំឱ្យបានទៀងទាត់

៣. រៀបចំធ្វើរបាយការណ៍ឱ្យបានទាន់ពេលវេលាផ្ញើមកក្រសួងដើម្បីបូកសរុប

៤.ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងត្រូវលើកទឹកចិត្តដល់មន្ត្រីដែលសកម្ម

៥.ត្រូវចូលរួមផ្សព្វផ្សាយសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាល៕

photo 2025 03 27 12 22 57 photo 2025 03 27 17 00 16 photo 2025 03 27 17 00 17 photo 2025 03 27 17 00 18 photo 2025 03 27 17 00 19 photo 2025 03 27 17 00 20

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522