เว็บหวยออนไลน์

ឯកឧត្ដម ឌៀប កាណូរ៉ា អញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម បានបញ្ចប់ការសិក្សាឆ្នាំ២០២៤ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តពោធិ៍សាត់

ចែលរំលែក
photo 2025 02 28 16 57 39

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០២៤ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានរៀបចំឡើងនៅសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សេក មុនី អនុប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ, លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ និងជានាយកមជ្ឈមណ្ឌល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន ខេត្តពោធិ៍សាត់ ព្រមទាំងសិក្ខាកាមដែលបញ្ចប់ការសិក្សាឆ្នាំ២០២៤ និងសិក្ខាកាមវគ្គសិក្សាឆ្នាំ២០២៥ សរុបចំនួន ៩១ អង្គ/នាក់ ស្រី ៥១នាក់ ។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ឌៀប កាណូរ៉ា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សំណាក់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្ខាកាមទាំងអស់ដែលបាននិងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ដពោធិ៍សាត់។ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២៤ ត្រូវយកចំណេះជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់តាមរយៈការប្រកបមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គង់ផ្គង់គ្រួសាររៀងៗខ្លួន។ ជាមួយគ្នានោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលទើបចូលសិក្សាវគ្គថ្មី ឆ្នាំ២០២៥ ត្រូវខិតខំយកចិត្តទុកដាក់ សិក្សាឈ្វេងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមកសិក្សាឱ្យបានទៀងទាត់ ទាន់ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូឧទ្ទេស ដើម្បីប្រឡងបញ្ចប់ដោយជោគជ័យ ទទួលបាននិទ្ទេសល្អ ព្រមទាំងទទួលបានជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតទៅកាន់ទៅថ្ងៃអនាគត។

 

សូមបញ្ជាក់ថា សិក្ខាកាមដែលទទួលវិញ្ញាបនបត្រនៅពេលនេះ បានឆ្លងកាត់ការបណ្ដុះបណ្ដាល និងបានប្រឡងជាប់ជាស្ថាពរ លើជំនាញកុំព្យូទ័ររដ្ឋបាល ចំនួន ២វគ្គ មានសិក្ខាកាមសរុបចំនួន ៦១នាក់ ស្រី ៣២នាក់។ ដោយឡែកសិក្ខាកាមដែលបានចុះឈ្មោះចូលរៀនក្នុង ឆ្នាំ២០២៥នេះ លើជំនាញកុំព្យូទ័ររដ្ឋបាលចំនួន ០២វគ្គ មានសិក្ខាកាមសរុបចំនួន ៤០នាក់៕

photo 2025 02 28 16 57 33 photo 2025 02 28 16 57 34 photo 2025 02 28 16 57 35 2 photo 2025 02 28 16 57 35 photo 2025 02 28 16 57 36 photo 2025 02 28 16 57 37 2 photo 2025 02 28 16 57 37 3 photo 2025 02 28 16 57 37 photo 2025 02 28 16 57 38 photo 2025 02 28 16 57 39 photo 2025 02 28 16 57 40

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522