ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦
- ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១១:០៨ ព្រឹក
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦
[English Below] ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។ មហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារសុខាសៀមរាប ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកចូលរួមមកពី ១៥៣ប្រទេស ទាំង ៥តំបន់ រួមមានតំបន់ Asia Pacific, Europe, Arab Africa និង Western Hemisphere។
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្ដង។ មហាសន្និបាតនេះ ប្រមូលផ្តុំថ្នាក់ដឹកនាំ និងតំណាងអង្គការសមាជិកពីបណ្តាប្រទេស និងដែនដីជុំវិញពិភពលោក ដើម្បីពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី។ ដោយឡែក កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិរបស់បណ្តាញអ្នកគាំទ្រ OB-PS ដោយភ្ជាប់ជាមួយមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ របស់ WAGGGS។ កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងប្រមូលផ្តុំសមាជិក អ្នកគាំទ្រ និងភាគីពាក់ព័ន្ធរបស់ OB-PS ពីបណ្តាប្រទេសនានា ដើម្បីពង្រឹងបណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្តបំផុសការគាំទ្រហិរញ្ញវត្ថុដល់ WAGGGS និងស្វែងយល់បន្ថែមអំពីការងារ ផលប៉ះពាល់ និងទិសដៅរបស់ WAGGGS ក្នុងការគាំទ្រកុមារី និងយុវតីជុំវិញពិភពលោក៕
Siem Reap: On Tuesday morning, June 16, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as a guest of honor at the opening ceremony of the 39th World Conference of Girl Guides and Girl Scouts and the 42nd Annual Meeting of the OB‑PS community, presided over by Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and Her Excellency Dr. Pich Chanmony Hun Manet, Chief Commissioner of the Girl Guides Association of Cambodia. The events are being held at the Sokha Siem Reap Hotel in the Angkor area, with participants from 153 countries across WAGGGS’ five regions, Asia Pacific, Europe, Arab, Africa, and the Western Hemisphere.
The World Conference is the supreme governing forum of the World Association of Girl Guides and Girl Scouts (WAGGGS), convened every three years. It brings together leaders and delegates from member organizations worldwide to discuss, review, and adopt key policies, set strategic direction, and strengthen international cooperation to advance the Girl Guiding and Girl Scouting movement and empower girls and young women. In parallel, the 42nd Annual Meeting of the Olave Baden‑Powell Society (OB‑PS) the international supporters’ network of WAGGGS is being held alongside the Conference. The OB‑PS meeting gathers members, supporters, and stakeholders from many countries to deepen friendship and international collaboration, sustain financial support for WAGGGS, and share updates on WAGGGS’ work, impact, and priorities in supporting girls and young women around the world.
