เว็บหวยออนไลน์

ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពី ការដាក់បញ្ចូលការងារថែទាំ ក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ (DRM2)

ចែលរំលែក
photo 2024 02 23 18 27 44

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧​ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកសម្របសម្រួលគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ (DRM2)  រួមជាមួយលោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: ជាអ្នកគ្រប់គ្រងគម្រោង DRM2  និងជាក្រុមការងារបច្ចេកទេសគម្រោង DRM2 បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពី ការដាក់បញ្ចូលការងារថែទាំ ក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ (DRM2) នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមបណ្ឌិត សួស គង់ បានលើកឡើងពី សារៈសំខាន់នៃការងារថែទាំផ្លូវជាកត្តាអាទិភាព ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ផ្លូវ និងដោយសារតែកំណើននូវតម្រូវការ ក្នុងការថែទាំ ផ្លូវជនបទ មានកាន់តែខ្ពស់ ដែលនាំឱ្យមានតម្រូវការដាក់បញ្ចូលការងារថែទាំផ្លូវ ក្នុងគម្រោង DRM2។ ចំណែកឯ​ ភាគីធនាគារពិភពលោក ក៏បានលើកអំពីសារៈសំខាន់ និងភាពចាំបាច់នៃការងារថែទាំនេះក្នុងកិច្ចប្រជុំនេះដែរ ក្នុងន័យដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ផ្លូវ ហើយបច្ចុប្បន្នប្រទេសវៀតណាមនិងឡាវក៏កំពុងអនុវត្តដែរ។

 

ក្នុងនោះផងដែរ​ ឯកឧត្តម ហ៊ុល ប៊ុណ្ណារ័ត្ន ប្រធានអង្គប្រជុំក៏បានបញ្ជាក់ថា សម្រាប់យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ការប្រើប្រាស់ថវិកាកម្ចី គឺមិនអាចយកមកប្រើប្រាស់លើការងារប្រតិបត្តិ និងការងារថែទាំ (O&M) បានទេ។​ កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានអនុញ្ញាតឱ្យក្រសួងអភិវឌ្ឍន៍ជនបទ យកថវិកាកម្ចីក្នុងគម្រោងRCIP មកប្រើប្រាស់សម្រាប់ការងារថែទាំនោះ គឺជាការសាកល្បងដើម្បីស្វែងយល់អំពីដំណើរការ និងប្រសិទ្ធភាពនៃការអនុវត្តការងារថែទាំនេះ លើសពីនេះទៅទៀត គោលបំណងពិតប្រាកដដែលបញ្ចូលការងារថែទាំទៅក្នុងគម្រោង RCIP នោះគឺ ដើម្បីពង្រឹងគុណភាពនៃការសាងសង់ និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាងសង់ទេ។

 

បច្ចុប្បន្ននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំយន្តការជាយុទ្ធសាស្ត្រសម្រាប់ការងារថែទាំផ្លូវនេះដែរ ដែលគ្រោងនឹងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

photo 2024 02 23 18 27 44 2photo 2024 02 23 18 27 44 3photo 2024 02 23 18 27 44photo 2024 02 23 18 27 45 2photo 2024 02 23 18 27 45

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522