เว็บหวยออนไลน์

ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវថ្មី ចំនួន ០១ខ្សែ នៅខេត្តព្រះសីហនុ

ចែលរំលែក
photo 2023 12 13 17 28 35

ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសាងសង់ផ្លូវថ្មី ចំនួន ០១ខ្សែ ប្រវែងសរុប ៤ ៥០០ ម៉ែត្រ, ទទឹងខ្នងលើ ៧ ម៉ែត្រ, បាតក្រោមដីស ១០ ម៉ែត្រ និងសាងសង់លូកាត់ទទឹងផ្លូវ ចំនួន ០៤កន្លែង ស្ថិតនៅ ភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែងលើការងារសាងសង់ផ្លូវថ្មី គណៈកម្មការបានឯកភាពទទួលយក ១០០% ចំពោះលទ្ធផលសាងសង់ផ្លូវថ្មី ០១ខ្សែខាងលើ ព្រមទាំងបានថ្លែងអំណរគុណដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានស្ថាបនា លូកាត់ផ្លូវបន្ថែម ចំនួន ០៣ កន្លែងទៀត ក្រៅកិច្ចសន្យាសាងសង់ផ្លូវផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចូលរួមថែរក្សាផ្លូវនេះឱ្យបានល្អ និងចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ ងាយស្រួលក្នុងការធ្វើដំណើរ ពិសេសពលរដ្ឋត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋានជាផ្លូវរបស់ខ្លួន៕

photo 2023 12 13 13 09 56photo 2023 12 13 17 28 35photo 2023 12 13 17 28 43photo 2023 12 14 08 32 33

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522