เว็บหวยออนไลน์

អបអរសាទរ ខេត្តស្ទឹងត្រែង ជាខេត្តទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមុខសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ២៣៤នាក់។ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនអង្គពិធីថា ក្នុងខេត្តស្ទឹងត្រែង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុប ចំនួន ២៩ ៩៥៨ខ្នងផ្ទះ ស្មើ ១០០% ក្នុងនោះមានខ្នងផ្ទះ ប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២៨ ០៧៧ខ្នងផ្ទះ ស្មើនឹង ៩៣,៧២% និង ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ចំនួន ១ ៨៨១ខ្នងផ្ទះ ស្មើ នឹង ៦,២៨%។ ឯកឧត្ដមអភិបាលខេត្ត បានជម្រាបជូនអង្គពិធីអំពីស្ថានភាពភូមិសាស្ដ្រ និងសមិទ្ធផលរីកចម្រើនក្នុងខេត្តស្ទឹងត្រែង ។ ជាមួយគ្នានោះតំណាងអង្គការភ្លែនអន្ដរជាតិ បានលើកឡើងពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការងារប្រតិបត្តិអនាម័យជនបទ ជាពិសេសចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជួយជំរុញខេត្តផ្សេងៗទៀតដែលមិនទាន់បានទទួលការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្តរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ដោយរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។

សូមរំលឹកផងដែថា៖ គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៤ហើយ ដែលសម្រេចបានជារាជធានី ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាជធានីភ្នំពេញ តាកែវ និងខេត្តស្ទឹងត្រែង ដែលជាខេត្តទី១៤៕

1 10 scaled 4 10 scaled 5 11 scaled 7 12 scaled 9 10 scaled 10 11 scaled

11.2 1 scaled
default

11 8 scaled 12 8 scaled 13 10 scaled 14 8 scaled 19 7 scaled 20 3 scaled 21.1 1 scaled 21 3 scaled 22.1 1 scaled 22 2 scaled 23.1 1 scaled 23.2 1 scaled 23 4 scaled 25.1 1 scaled 25.2 1 scaled 25 3 scaled 26 3 scaled 27 3 scaled 28 3 scaled 29 3 scaled 30 3 scaled 31 2 scaled 32 2 scaled 33 1 scaled 34 1 scaled 35 1 scaled 36 1 scaled 37 1 scaled 39 1 scaled 40 1 scaled 44 1 scaled 49 1 scaled CZ1A9426 1 scaled CZ1A9436 1 scaled CZ1A9459 1 scaled CZ1A9464 1 scaled CZ1A9474 1 scaled CZ1A9487 1 scaled CZ1A9490 1 scaled CZ1A9498 1 scaled CZ1A9508 scaled CZ1A9513 scaled CZ1A9518 scaled CZ1A9521 scaled CZ1A9522 scaled CZ1A9527 scaled CZ1A9529 scaled CZ1A9532 scaled CZ1A9538 scaled CZ1A9543 scaled CZ1A9550 scaled CZ1A9556 scaled CZ1A9559 scaled CZ1A9564 scaled CZ1A9568 scaled CZ1A9575 scaled CZ1A9580 scaled CZ1A9581 scaled CZ1A9582 scaled CZ1A9585 scaled CZ1A9589 scaled CZ1A9593 scaled CZ1A9596 scaled CZ1A9600 scaled

DJI 0103 scaled
default
DJI 0108 scaled
default

IMG 8928 scaled IMG 8931 scaled IMG 8934 scaled IMG 8935 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522