เว็บหวยออนไลน์

អបអរសាទរពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនៅស្ថានភាពអនាម័យជនបទនៅកម្ពុជា” នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក

ចែលរំលែក
photo 2024 11 20 13 50 30

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួម និងថ្លែងសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ខែវិច្ឆិកា លើទី១៥ ឆ្នាំ២០២៤ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីអបអរសាទរពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៥ ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនៅស្ថានភាពអនាម័យជនបទនៅកម្ពុជា” នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរង នៃគណៈអភិនាលខេត្តកំពង់ធំ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោកប្រធានមន្ទីរស្តីទី និងមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោកអភិបាលរង នៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក សិស្សានុសិស្ស នៃអនុវិទ្យាល័យ និងប្រជាពលរដ្ឋ ក្នុងឃុំសាគ្រាម សរុបចំនួន ២៣០នាក់ ស្រី ១០០នាក់។

 

បន្ទាប់ពីឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានមានមតិស្វាគមន៍ រួចមកឯកឧត្តមបណ្ឌិត លី ណារុន បានបញ្ជាក់ថាជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យ ដើម្បីជាសារក្រើនរំលឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅជនបទ។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានសហការជាមួយរដ្ឋបាលស្រុក និងអង្គការ RTI រៀបចំពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ នេះ យល់ដឹងអំពីសារ សំខាន់ដើម្បីឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ ឱ្យបាន១០០% លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

 

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា ស្រុកប្រាសាទបល្ល័ង្ក ជាស្រុកមួយក្នុងចំណោមស្រុកគោលដៅចំនួន៣ (ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ) ដែលអង្គការ អ័រធីអាយ (RTI), អង្គការវ័តធឺអេត (Warter Aid) បានជ្រើសរើសជាតំបន់គោលដៅ ដើម្បីអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពីដើមឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន និងអង្គការទស្សនៈពិភពលោក (WVC) តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះត្រូវបានបញ្ចប់គម្រោង។ ដោយមានគាំទ្រពីអង្គការដៃគូពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែង នឹងមានកិច្ចសហការ ជាមួយមន្ទីរពាក់ព័ន្ធនានា អាជ្ញាធរស្រុក/ឃុំ/ភូមិ រួមជាមួយអង្គការដៃគូអភិវឌ្ឍនានាក្នុងខេត្ត ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋនៅសហគមន៍ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យស្រុកប្រាសាទបល្ល័ង្ក បច្ចុប្បន្ន មានការរីកលូតលាស់ក្នុងអត្រាកំណើនផ្នែកអនាម័យចំនួន៩៤% ទូទាំងស្រុក ដែលក្នុងនោះមានភូមិចំនួន៦៤ភូមិ និងឃុំចំនួន៧ឃុំ សម្រេចបានជាភូមិ ឃុំ ODF និងបានផ្ទៀងផ្ទាត់និងវាយតម្លៃស្រុក ODF រួចរាល់ ដោយគណៈកម្មការផ្ទៀផ្ទាត់ ODF ថ្នាក់ខេត្ត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤៕

photo 2024 11 20 13 50 30 photo 2024 11 20 13 50 31 2 photo 2024 11 20 13 50 31 3 photo 2024 11 20 13 50 31 4 photo 2024 11 20 13 50 31 photo 2024 11 20 13 50 32 2 photo 2024 11 20 13 50 32 3 photo 2024 11 20 13 50 32 4 photo 2024 11 20 13 50 32 5 photo 2024 11 20 13 50 32

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522