เว็บหวยออนไลน์

លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ជួបប្រជុំជាមួយក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង

ចែលរំលែក
photo 2024 11 12 16 10 09

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤  លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងក្រុមការងារ បានជួបប្រជុំជាមួយក្រុមទីប្រឹក្សាគ្រប់គ្រងគម្រោង (PMC) ដែលទើបនឹងជ្រើសរើសបានសម្រាប់ទទួលអនុវត្តគម្រោង “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា” នៅខេត្តតាកែវ។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីណែនាំខ្លួនរបស់ក្រុមទីប្រឹក្សា និងពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធចាប់ផ្តើមអនុវត្តគម្រោង។

 

សូមបញ្ជាក់ថា៖ គម្រោងនេះបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា (RD) កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងសាជីវកម្មអភិវឌ្ឍន៍ជនបទកូរ៉េ (KRC) ។ គម្រោងនេះជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ KRC ក្រោមការសម្របសម្រួលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងអនុវត្តរយៈពេល ០៥ឆ្នាំ (២០២៤~២០២៨)៕

photo 2024 11 12 16 10 06 photo 2024 11 12 16 10 07 photo 2024 11 12 16 10 09 2 photo 2024 11 12 16 10 09 photo 2024 11 12 16 10 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522