เว็บหวยออนไลน์

លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានដឹកនាំក្រុម ការងារបច្ចេកទេសចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ចំនួន២ភូមិ ខេត្តកោះកុង

ចែលរំលែក
photo 2025 03 20 12 04 15

ខេត្តកោះកុង៖ នាថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១៩ ខែមីនា ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានដឹកនាំក្រុមការងារបច្ចេកទេសចុះផ្ទៀងផ្ទាត់ លទ្ធផល វាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ចំនួន២ភូមិ រួមមានភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល និងភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុក បុទុមសាគរ ខេត្តព្រះកោះកុង ដោយមានការសម្របសម្រួលពីមន្ត្រី បច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពី លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)។

 

ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះ មានគោលបំណងសិក្សាពីសក្តានុពល, ប្រមូលតម្រូវការនានារបស់ភូមិ, ពិនិត្យទីតាំងភូមិសាស្ត្រ, ព្រមទាំងស្ថានភាព នៃការអភិវឌ្ឍក្នុងភូមិ ការរស់នៅ និងការប្រកបរបបចិញ្ចឹមជីវិតប្រចាំ ថ្ងៃរបស់ សហគមន៍ តាមរយៈការជួបសម្ភាសជាមួយ គ.អ.ភ និងអ្នកពាក់ព័ន្ធ អំពីប្រភព ប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ស្វែងយល់ពីការដាំដុះ និង ការអភិវឌ្ឍនានាក្នុងភូមិ។

បន្ទាប់ពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំង២រួចមក ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានប្រជុំ បូកសរុបលទ្ធផលនៃការចុះវាយតម្លៃនេះ ដឹកនាំដោយ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋាន និងលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដើម្បីពិនិត្យ និងឯកភាពលើលទ្ធផលរួមនៃការចុះវាយតម្លៃភូមិទាំង២ ព្រមទាំងពន្យល់បន្ថែមពីរបៀប នៃការ ផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការគណនាប្រាក់ចំណូលគ្រួសារមធ្យម ប្រចាំខែក្នុងប្រព័ន្ធព័ត៌មានវិទ្យាដល់មន្ត្រីបច្ចេកទេសរបស់មន្ទីរផងដែរ។

photo 2025 03 20 12 04 00 photo 2025 03 20 12 04 02 photo 2025 03 20 12 04 03 photo 2025 03 20 12 04 05 photo 2025 03 20 12 04 08 photo 2025 03 20 12 04 09 photo 2025 03 20 12 04 12 photo 2025 03 20 12 04 13 photo 2025 03 20 12 04 15 photo 2025 03 20 12 04 16 photo 2025 03 20 12 04 20 photo 2025 03 20 12 04 22

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522