លោក ហ៊ន ហុន ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានបើកវគ្គខ្លីស្ដីពីកសិកម្ម នៅឃុំជ្រៃ ស្រុកស្វាយអន្ទរ
- ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ន ហុន ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានបើកវគ្គខ្លីស្ដីពីកសិកម្ម នៅឃុំជ្រៃ ស្រុកស្វាយអន្ទរ
ចំនួន ២ ជំនាញ រួមមាន ៖
(១) វគ្គបច្ចេកទេសផលិតជីកំប៉ុស្តិ៍ នៅភូមិមេនងក្រោម ឃុំជ្រៃ ស្រុកស្វាយអន្ទរ មានអ្នកចូលរួមសរុប ១៩នាក់ ស្រី ១១នាក់
(២). វគ្គចិញ្ចឹមត្រី នៅភូមិព្រហ៊ារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ មានអ្នកចូលរួមសរុប ១៥នាក់ ស្រី ១៤នាក់៕
