เว็บหวยออนไลน์

លោក សុខ សុវណ្ណរតនា ដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ និងកៀរគរអ្នកប្រើប្រាស់ ទឹកស្អាតសហគមន៍នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន

ចែលរំលែក
photo 2024 11 27 13 15 09

ខេត្តប៉ៃលិន៖នាថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមជាអធិបតីក្នុងប្រជុំស្តីពីការផ្សព្វផ្សាយ និងកៀរគរអ្នកប្រើប្រាស់ទឹកស្អាត សហគមន៍នៃការប្រើប្រាស់ប្រព័ន្ធចែកចាយទឹកស្អាតតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ស្ថិតនៅក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលគាំទ្រថវិការបស់អង្គការ សាម៉ារីតាន់ភឺសឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកអភិបាលនៃគណៈអភិបាល ក្រុងប៉ៃលិន លោកចៅសង្កាត់អូរតាវ៉ៅ លោកមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ សរុប ១៥៣នាក់ ស្រី៨៧នាក់។

ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖

–  អ្នកទទួលផលភូមិអូរខ្ទីង ១០៣គ្រួសារ ៩៩ខ្នងផ្ទះ មនុស្សសរុប ៣១៧នាក់ ស្រី២២២នាក់

–  អ្នកទទួលផលភូមិក្រចាប់លើ ១៦១គ្រួសារ ១៥៩ខ្នងផ្ទះ មនុស្សសរុប ៦២៦នាក់ ស្រី២៩៦នាក់

–  គម្រោងបានសាងសង់ជើងស៊ីទែនមួយភូមិ ជើងស៊ីទែន២ សរុប៤ជើងស៊ីទែន

–  ខួងអណ្តូងជម្រៅ ៧៥ម ទៅ ១១០ម ចំនួន០៤កន្លែង

–  ផ្តល់ទុយោ ៦៣មម ៥០មម ៤០មម ៣២មម ២០មម មានប្រវែងសរុបទាំងពីរភូមិ ១២ ៥៨២.១៥ម៉ែត្រ

–  ផ្តល់សម្ភារៈបង្គន់អនាម័យ ៥១បង្គន់

–  វគ្គផ្សព្វផ្សាយអប់រំពេលរាត្រីស្តីពី ការអប់រំសុខភាពអនាម័យ និងបរិស្ថានសហគមន៍៕

photo 2024 11 27 13 15 03 2 photo 2024 11 27 13 15 03 photo 2024 11 27 13 15 04 2 photo 2024 11 27 13 15 04 photo 2024 11 27 13 15 06 photo 2024 11 27 13 15 07 2 photo 2024 11 27 13 15 07 photo 2024 11 27 13 15 08 photo 2024 11 27 13 15 09 2 photo 2024 11 27 13 15 09 photo 2024 11 27 13 15 10 photo 2024 11 27 13 15 11

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522