เว็บหวยออนไลน์

លោក សុក សុផល្លី ដឹកនាំមន្រ្តីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ច ដំណើរការរៀបចំកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា

ចែលរំលែក
photo 2025 05 26 18 33 44

រាជធានីភ្នំពេញ៖នាថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ លោក សុក សុផល្លី អគ្គនាយករងបច្ចេកទេស បានដឹកនាំមន្រ្តីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចដំណើរការរៀបចំកម្មវិធីអភិបាលកិច្ច ធនធានទឹកដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Faith Considine  លេខាទី២ តំណាងអោយស្ថានទូត អូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា ដែលមានសមាសភាពចូលរួមសរុបចំនួន ២៥នាក់ ស្រី ៣នាក់ ដែលបានអញ្ជើញមកពីក្រសួងពាក់ពន្ធ័លើវិស័យផ្គត់ផ្គង់ទឹក។ កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលបំណងគឺ៖

 

១.កំណត់បង្ហាញពីគំនិត និងផែនការការងារដំបូងសម្រាប់កម្មវិធី CCRWGP។

២.ស្វែងយល់យោបល់ពីភាគីពាក់ព័ន្ធស្តីពីរចនាសម្ព័ន្ធកម្មវិធី។

៣.កំណត់នូវលទ្ធភាពសហការជាមួយសកម្មភាព ឬគម្រោងដទៃៗដែលកំពុងអនុវត្ត។

៤.ជំរុញការចូលរួមយ៉ាងទូលំទូលាយ និងសមាសភាពជាម្ចាស់កម្មវិធីភាគីពាក់ព័ន្ធទាំងអស់៕

photo 2025 05 26 10 25 38 photo 2025 05 26 18 33 44 photo 2025 05 26 18 33 45 photo 2025 05 26 18 33 46 photo 2025 05 26 18 33 47

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522