เว็บหวยออนไลน์

លោក សយ គា ដឹកនាំក្រុមការងាររៀបចំប្រារព្ធទិវាជាតិលាងសម្អាតដៃជាមួយសាប៊ូ នៅស្រុកថាឡាបរីវ៉ាត់

ចែលរំលែក
photo 2024 10 31 14 56 02

ខេត្តស្ទឹងត្រែង៖នាថ្ងៃព្រហស្បតិ៍១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា  ឆ្នាំ២០២៤  លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារទឹកស្អាត និងអនាម័យជនបទ រៀបចំប្រារព្ធទិវាជាតិលាងសម្អាតដៃជាមួយសាប៊ូ ដែលមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងនៃគណៈអភិបាលស្រុកទទួលបន្ទុកការងារទឹកស្អាត និងអនាម័យជនបទ មន្រ្តីអនុវត្តការងារទឹកស្អាត និងអនាម័យជនបទថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ប្រជាពលរដ្ឋ  និងសិស្សានុសិស្ស សរុបទាំងអស់ប្រមាណ២០០នាក់។

 

កម្មវិធីនេះរៀបចំធ្វើឡើងនៅភូមិវាលពោធិ៍ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងគោលបំណង៖

១.ផ្សព្វផ្សាយពីការអនុវត្តការលាង សម្អាតដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ ។

២.ចលនាឱ្យប្រជាពលរដ្ឋមានការរៀបចំកន្លែងលាងសម្អាតដៃនៅតាមផ្ទះ និងនៅតាមទីសាធារណៈ។

៣.ការសម្អាតបរិស្ថានឱ្យបានស្អាត និងអនាម័យប្រកបដោយនិរន្តរភាព។

photo 2024 10 31 14 55 52 photo 2024 10 31 14 55 54 photo 2024 10 31 14 55 55 photo 2024 10 31 14 56 01 2 photo 2024 10 31 14 56 01 photo 2024 10 31 14 56 02 photo 2024 10 31 14 56 03

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522