เว็บหวยออนไลน์

លោក វ៉ាន់ ថុល ប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងលេីកទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ចែលរំលែក
photo 2024 04 23 08 46 08

ខេត្តបាត់ដំបង៖ នាថ្ងៃអង្គារ ១៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងលេីកទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីរាការ មន្ត្រីជាប់កិច្ចសន្យា សរុបចំនួន៤៤រូប   ក្នុងនោះស្ត្រីចំនួន១១រូប។

ជាលទ្ធផល ក្រោយការបូកសរុបលទ្ធផលការងារប្រចាំខែរួច លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងស្តីពី វិធានការ និងកិច្ចអន្តរាគមន៍លេីការខ្វះខាតទឹកប្រេីប្រាស់ និងទឹកបរិភោគដោយសារកត្តាប្រែប្រួលអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី បានជ្រាប និងលេីកទិសដៅអនុវត្តការងារតាមសេចក្តីណែនាំ នាពេលឆាប់ៗខាងមុខនេះ។

photo 2024 04 23 08 46 08photo 2024 04 23 08 46 09 2photo 2024 04 23 08 46 09

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522