เว็บหวยออนไลน์

លោក យន់ សារ៉ោម ប្រធានមន្ទីរ អញ្ជើញចូលរួមប្រជុំពិភាក្សាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុរាំងស្ងួតក្នុងរដូវប្រាំង ការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅតាមសហគមន៍មូលដ្ឋានក្នុងស្រុកទាំងមូល

ចែលរំលែក
photo 2024 04 26 10 48 17

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចូលរួមប្រជុំជាមួយលោកអភិបាលស្រុកកោះញែក លោកមេឃុំ លោកមេភូមិ ប្រជុំពិភាក្សាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុរាំងស្ងួតក្នុងរដូវប្រាំង ការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅតាមសហគមន៍មូលដ្ឋានក្នុងស្រុកទាំងមូលមានឃុំចំនួន ៦ ភូមិចំនួន២៦ភូមិ បានដឹកនាំប្រជុំនិងផ្សព្វផ្សាយដល់អាជ្ញាធរឃុំ ភូមិ រាយការណ៍អំពីការប្រើប្រាស់ទឹកនៅតាមភូមិឃុំមានបញ្ហាខ្វះទឹកបរិភោគ និងទឹកប្រើប្រាស់ប្រចាំថ្ងៃមានការខ្វះជាបន្ទាន់នៅតាមមូលដ្ឋាននិមួយៗ ការយកទឹក អណ្តូងស្នប់ ទឹកទំនប់ តាមអូរ ស្រះ។ល។

 

ក្រោយពីបានស្តាប់ពីរបាយការណ៍ លោកមេភូមិ និងឃុំរួចមកឃើញថានៅស្រុកកោះញែកពុំមានការខ្វះខាតទឹកប្រើប្រាស់នៅឡើយ និងនៅតាមភូមិនីមួយៗមានទឹកប្រើបាស់គ្រប់គ្រាន់។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ការប្រើប្រាស់ទឹកឲ្យចេះសន្សំសំចៃ តាមការណែនាំ មានបញ្ហាការខ្វះខាតទឹកត្រូវរាយការណ៍មកអភិបាលស្រុក និងមន្ទីរបានទាន់ពេលវេលា។

photo 2024 04 26 10 48 16 photo 2024 04 26 10 48 17 photo 2024 04 26 10 48 18 2 photo 2024 04 26 10 48 18 photo 2024 04 26 10 48 21

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522