เว็บหวยออนไลน์

លោក យន់ សារ៉ោម បានដឹកនាំមន្ត្រីបច្ចេកទេសនៃការិយាល័យផ្លូវលំជនបទ ចុះត្រួតពិនិត្យមើលការងារឈូសឆាយផ្លូវ ដេីម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ

ចែលរំលែក
photo 2024 01 09 13 06 10

ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីបច្ចេកទេសនៃការិយាល័យផ្លូវលំជនបទ ចុះត្រួតពិនិត្យមើលការងារឈូសឆាយផ្លូវ ដេីម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ចាប់ពីចំណុចក្រុមហ៊ុនរ៉ែមាសអូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា រហូតដល់ ក្រុមអន្ត្រងសែនជ័យ ភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលមានប្រវែងសរុប ២៥ ០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ (ដោយស្ថិតក្រោមកិច្ចសហការរវាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមហ៊ុន Renaissance Minarals Cambodia Limited)។

គួរបញ្ចាក់ដែរថាការឈូសឆាយផ្លូវប្រវែង ២៥ ០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ទទួលលទ្ធផលសម្រេច ១០០%  ធ្វើឡើងទៅតាមចំណុចដែលមានការខួចខាត និងកន្លែងដែលមានដើមឈើរលំលើផ្លូវ។

photo 2024 01 09 12 03 48photo 2024 01 09 13 06 10photo 2024 01 09 13 06 11 2photo 2024 01 09 13 06 11 3photo 2024 01 09 13 06 11photo 2024 01 09 13 06 12 2photo 2024 01 09 13 06 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522