លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បានដឹកនាំមន្ត្រីបច្ចេកទេសនៃការិយាល័យផ្លូវជនបទ ចុះពិនិត្យពីវឌ្ឍនភាពការងារលើការស្ថាបនាផ្លូវ១ខ្សែ ជាប្រភេទផ្លូវកម្រាលកៅស៊ូ២ជាន់ ប្រវែង23,25 គម និងផ្លូវបេតុង ប្រវែង 950ម៉ែត្រ
- ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តព្រះវិហារ៖ កាលពីថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បានដឹកនាំមន្ត្រីបច្ចេកទេសនៃការិយាល័យផ្លូវជនបទ ចុះពិនិត្យពីវឌ្ឍនភាពការងារលើការស្ថាបនាផ្លូវ១ខ្សែ ជាប្រភេទផ្លូវកម្រាលកៅស៊ូ២ជាន់ ប្រវែង23,25 គម និងផ្លូវបេតុង ប្រវែង 950ម៉ែត្រ ដោយស្ថិតក្នុងភូមិសាស្ត្រសាលាស្រុកសង្គមថ្មី ទៅដល់ទីប្រជុំជន ភូមិតាសែងកណ្តាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ដោយឡែក នៅទីប្រជុំជនភូមិតាសែងកណ្តាល មានការស្ថាបនាលូអ៊ុយសងខាងផ្លូវប្រវែង1 800ម៉ែត្រផងដែរ ដោយបច្ចុប្បន្នសម្រេចលទ្ធផលបាន ៦៥% ។








