เว็บหวยออนไลน์

លោក ព្រំ ពេជ្រ អនុប្រធានមន្ទីរ និងលោកស្រីប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ ឃុំអូរឬស្សីកណ្ដាល និងឃុំកោះសំពាយ ស្រុកសៀមបូក ដែលទទួលបានជ័យលាភី ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ចែលរំលែក
photo 2023 09 08 15 37 16

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃព្រហស្បតិ៍-សុក្រ ៧រោច-៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ព្រំ ពេជ្រ អនុប្រធានមន្ទីរ និងលោកស្រីប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ ឃុំអូរឬស្សីកណ្ដាល និងឃុំកោះសំពាយ ស្រុកសៀមបូក ដែលទទួលបានជ័យលាភី ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយមានអ្នកចូលរួមសរុបចំនួន ១៧៣នាក់។

 

ពិធីប្រកាសទទួលស្គាល់ឃុំទាំង២ ទទួលបានជ័យលាភី ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខាងលើ ក្នុងគោលបំណង ដើម្បីសម្រេចនូវគោលដៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តជាតិ លើការងារលើកកម្ពស់អនាម័យជនបទ នៅឆ្នាំ២០២៣ ឲ្យបាន៩០% និងឆ្នាំ២០២៥ សម្រេចឲ្យបាន១០០%៕

photo 2023 09 08 15 37 15 2photo 2023 09 08 15 37 15photo 2023 09 08 15 37 16 2

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522