เว็บหวยออนไลน์

លោក ព្រហ្ម ប៉ូលីម បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍រង្វាយតម្លៃសុខភាពកុមារ និងបរិស្ថាន

ចែលរំលែក
photo 2024 10 24 09 28 04

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ០៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ព្រហ្ម ប៉ូលីម អនុប្រធានការិយាល័យ នៃនាយកដ្ឋានសុខភាពជនបទ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍រង្វាយតម្លៃសុខភាពកុមារ និងបរិស្ថាន ក្រោមអតិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងសុខាភិបាល និង លោកវេជ្ជបណ្ឌិត វីល ប៉ាក (Dr. Will Parks) តំណាងអង្គការ UNICEF ដោយមានការអញ្ជើញចូលរួមពី តំណាងថ្នាក់ដឹកនាំ មន្រ្តីជំនាញ តាមក្រសួង និងអង្គការដៃគូ  ព្រមទាំងតំណាងរាជធានី ខេត្តទាំង២៥ សរុប១៣០ នាក់ ដែលប្រព្រឹត្តនៅសណ្ឋាគារហៃយ៉ាត់ រីជិនសុី ភ្នំពេញ។

 

គោលបំណងនៃសិក្ខាសាលានេះគឺ៖

ដើម្បីផ្សព្វផ្សាយលទ្ធផលរបាយការណ៍វាយតម្លៃសុខភាពកុមារ និងបរិស្ថាន ដល់មន្ត្រីសុខាភិបាល ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត អំពីហានិភ័យសុខភាពកុមារ និងបរិស្ថាន ដែលប្រឈមមុខនឹង ការបំពុលខ្យល់ ការបំពុលទឹក និងចំណីអាហារ ភាពតានតឹងដោយសារកម្ដៅ លោហៈធាតុពុល ថ្នាំសម្លាប់សត្វល្អិត និងសំណល់ គ្រោះថ្នាក់ផ្សេងទៀត ការប្រែប្រួល អាកាសធាតុ ដែលជាហេតុធ្វើឱ្យមានផលប៉ះកាន់តែធ្ងន់ធ្ងរដល់សុខភាពកុមារ

 

តាមរយៈកិច្ចពិភាក្សារួម អង្គសិក្ខាសាលា បានទទួលលទ្ធផល៖

១.សេចក្តីសង្ខេបនៃការស្ទង់មតិសុខភាពកុមារ និងបរិស្ថានជាតិ (CEH) នាពេលខាងមុខ ។

២.ការចែករំលែកការយល់ដឹង និង បទពិសោធន៍ស្តីពីដោះស្រាយសុខភាពកុមារ ពិសេសស្វែងយល់ពីក្រុមការងារប្រធានាធិបតីអាមេរិចស្តីពីហានិភ័យសុខភាព ។

៣.ការពិភាក្សាជាមួយសមាជិកសំខាន់ៗនៃគណៈកម្មធិការសុខភាពបរិស្ថាន។

photo 2024 10 24 09 27 51 photo 2024 10 24 09 27 56 photo 2024 10 24 09 27 58 photo 2024 10 24 09 27 59 photo 2024 10 24 09 28 02 photo 2024 10 24 09 28 04 photo 2024 10 24 09 28 06

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522