เว็บหวยออนไลน์

លោក បឿ នឿន ដឹកនាំមន្ត្រីបច្ចេកទេសចុះមកជួសជុលអណ្ដូងស្នប់ និងអណ្ដូងបំពាក់ម៉ូទ័រ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

ចែលរំលែក
photo 2024 04 18 13 10 51 2

ខេត្តព្រៃវែង÷នាថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោងឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២៤  លោក បឿ នឿន ប្រធានការិយាល័យ រួមជាមួយ មន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះធ្វើការជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ និងអណ្តូងបំពាក់ម៉ូទ័រជូនសាលាបឋមសិក្សាសុណនចៃនិងសាលាបឋមសិក្សាក្រាងស្វាយ នៅឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សូមបញ្ចាក់បន្ថែមទៀត អណ្តូងទាំងពីរកន្លែងនេះមាននឺវ៉ូទឹកមិនស្រកចុះទេ ក្រោយពីធ្វើការជួសជុលអណ្តូងទាំងពីរនោះបានដំណើរការធម្មតាឡើងវិញដូចដើម ។ ដោយឡែកបន្ទាប់ពីជួសជុលដំណើរការធម្មតាវិញ លោកនាយកសាលា ទាំងពីរមានសេចក្ដីសោមនស្សជាខ្លាំង និងថ្លែងអំណរគុណដល់ក្រុមការងាររបស់មន្ទីរដែលបានចុះមកជួសជុលបានទាន់ពេលវេលា។

photo 2024 04 18 13 10 45photo 2024 04 18 13 10 46photo 2024 04 18 13 10 48photo 2024 04 18 13 10 49photo 2024 04 18 13 10 50photo 2024 04 18 13 10 51 2photo 2024 04 18 13 10 51

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522