เว็บหวยออนไลน์

លោក និន ស៊ីណាត ដឹកនាំមន្ត្រីបច្ចេកទេសផ្លូវជនបទ  ចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវចំនួន៣ខ្សែ នៅខេត្តពោធិ៍សាត់

ចែលរំលែក
photo 2025 01 25 04 11 58

ខេត្តពោធិ៍សាត់ ៖​ នាថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោក និន ស៊ីណាត អនុប្រធានមន្ទីរ ដឹកនាំមន្ត្រីបច្ចេកទេសផ្លូវជនបទ  ចុះត្រួតពិនិត្យវឌ្ឍនភាពការងារផ្លូវ(ប្រេីប្រាស់ថវិកាជំពូក២១)​ ចំនួន ៣ខ្សែដូចខាងក្រោម៖

ខ្សែទី១​ ៖​ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៨,៩គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងសាងសង់លូប្រអប់ចំនួន ០២កន្លែង និងលូមូលចំនួន ០២កន្លែង ស្ថិតនៅភូមិរហាលទិល-សំសាន ឃុំតាលោស្រុកតាលោសែនជ័យ  សម្រេចបាន១០០%។

 

ខ្សែទី២​ ៖​ ការងារសាងសង់ផ្លូវល្បាយក្រួស១ខ្សែ ប្រវែង ៧ គីឡូម៉ែត្រ (ផ្សារអណ្តែត-ស្រះម្កាក់) ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន សម្រេចបាន ២០% ។

 

ខ្សែទី៣​ ៖​ ការងារសាងសង់ផ្លូវកៅស៊ូ ១ខ្សែ ប្រវែង ២, ២៦គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ផ្លូវត្បែងជ្រុំ-រ៉ាទទឹងថ្ងៃ ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ សម្រេចបាន ៣០% ។

 

ចំពោះផ្លូវទាំង ៣ខ្សែខាងលើនេះគ្រោងនឹងបញ្ចប់តាមការគ្រោងទុកផងដែរ។

photo 2025 01 25 04 11 58 2 photo 2025 01 25 04 11 58 3 photo 2025 01 25 04 11 58 photo 2025 01 25 04 11 59 photo 2025 01 25 04 12 00 2 photo 2025 01 25 04 12 00 photo 2025 01 25 04 12 01 photo 2025 01 25 04 12 03 photo 2025 01 25 04 12 04 2 photo 2025 01 25 04 12 04 photo 2025 01 25 04 12 05 2 photo 2025 01 25 04 12 05

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522