เว็บหวยออนไลน์

លោក ទូច ស៊ីផាត និងលោកស្រី នួន មុនីចិន្តា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម លើកទី ១៣ នៅខេត្តអាតាពើ ប្រទេសឡាវ

  • ថ្ងៃទី២ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
  • Uncategorized
ចែលរំលែក
photo 2024 03 01 19 05 19

ប្រទេសឡាវ ៖ ថ្ងៃចន្ទ-សុក្រ ២-៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដែល​ជា​សមាជិកអនុគណៈកម្មការសេដ្ឋកិច្ច និងជាសមាជិកាអនុគណៈកម្មការសង្គម និងបរិស្ថាន នៃគណៈកម្មការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម បានទៅចូលរួមកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា- ឡាវ-វៀតណាម លើកទី ១៣ នៅខេត្តអាតាពើ ប្រទេសឡាវ ដោយមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំង ៣ បានចូលរូម ក្នុងនោះប្រតិភូតំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជាសរុប ១១៥ នាក់។

 

កិច្ចប្រជុំបានដំណើរទៅតាមកម្មវិធី ដែលគ្រោងទុករួមមាន៖

 

– ថ្ងៃទី១ ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្តីអំពី ៖

១. សន្និសិទលើកកម្ពស់ពាណិជ្ជកម្ម, វិនិយោគ, និងទេសចរណ៍ លើកទី១៣

២.  វេទិកាយុវជនលើកទី៩

៣.ពិព័រណ៍ពាណិជ្ជកម្ម

 

– ថ្ងៃទី២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤៖មានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការចំនួន៤ ផ្សេងៗគ្នាគឺ៖

១.អនុគណៈកម្មាធិការសេដ្ឋកិច្ចលើកទី១២

២.អនុគណៈកម្មការសង្គម និងបរិស្ថានលើកទី១០

៣.អនុគណៈកម្មាធិការសន្តិសុខ និងកិច្ចការបរទេសលើកទី១២

៤. អនុគណៈកម្មាធិការសម្របសម្រួលថ្នាក់ខេត្តជាប់ព្រំដែនតំបន់ត្រីកោណអភិវឌ្ឍន៍ លើកទី១១ ។

 

– ថ្ងៃទី៣ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ-វៀតណាមស្តីពី លទ្ធផលនៃកិច្ចប្រជុំអនុគណៈកម្មាធិការទាំង៤ និងការត្រៀមរៀបចំកិច្ចប្រជុំចម្រុះថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំង៣ លើកទី ១៣។

 

-ថ្ងៃទី៤ ត្រូវនឹងថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤  កិច្ចប្រជុំចម្រុះថ្នាក់រដ្ឋមន្ត្រី នៃប្រទេសទាំង៣ លើកទី ១៣ ដែល មានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតំណាងភាគីកម្ពុជា។

photo 2024 03 01 19 05 18 2photo 2024 03 01 19 05 18photo 2024 03 01 19 05 19 2photo 2024 03 01 19 05 19

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522