เว็บหวยออนไลน์

លោក តាន់ វាសនា អញ្ជើញចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រព័ន្ធប្រឡាយទឹកនៅសហគមន៍មុំបី ស្ថិតនៅទួលតាមុំ នៃភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ

ចែលរំលែក
photo 2023 12 18 14 54 32 2

ខេត្តកំពង់ធំ៖ នាព្រឹកថៃ្ងចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអមដំណើរ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រព័ន្ធប្រឡាយទឹកនៅសហគមន៍មុំបី ដើម្បីយកទឹកទៅប្រើប្រាស់សម្រាប់ស្រូវប្រាំង ប្រមាណជាង ៦០០ហិកតា ស្ថិតនៅទួលតាមុំ នៃភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

 

ប្រឡាយទឹកមួយខែ្សនៅតំបន់អាងទឹកមុំបីនេះ អាចយកទឹកទៅស្រោចស្រពដល់ស្រូវប្រាំងជាច្រើនហិចតា ដែលកំពុងតែរងការខូចខាត ក្នុងការជួយសង្រ្គោះស្រូវប្រាំងឱ្យបានទាន់ពេលវេលា។ ហើយបច្ចុប្បន្នប្រជាពលរដ្ឋដែលនៅក្នុងភូមិសាស្ដ្រខាងលើទទួលបានសុវត្ថិភាពនៅក្នុងការបង្កបង្កើនផល  មិនមានការភ័យខ្លាច។

 

គួរបញ្ជាក់ផងថា ប្រជាពលរដ្ឋដែលបានស្នើសុំប្រឡាយទឹកមួយខ្សែប្រវែង ៨ ០០០ ម៉ែត្រ និងទទឹងប្រវែង ១៦ ម៉ែត្រ ដើម្បីយកទឹកមកប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន ៨០ គ្រួសារ ដែលកំពុងតែធ្វើស្រូវប្រាំង៕

photo 2023 12 18 14 54 32 2photo 2023 12 18 14 54 32photo 2023 12 18 14 54 33 2photo 2023 12 18 14 54 33photo 2023 12 18 14 54 34photo 2023 12 18 14 54 35

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522