เว็บหวยออนไลน์

លោក គឺន សុគា ចុះធ្វើការបណ្តុះបណ្តាលជូនដល់គណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកភីដុង ២០លីត្រ)

ចែលរំលែក
photo 2024 10 31 19 23 46

ខេត្តប៉ៃលិន៖ នាថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានដឹកនាំមន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកស្អាត ការិយាល័យថែទាំសុខភាពជនបទ  សហការជាមួយមន្រ្តីសម្របសម្រួលគម្រោងថ្នាក់ក្រុង ថ្នាក់សង្កាត់ និងមន្រ្តីគម្រោងភូមិសន្តិភាព ចូលរួមកិច្ចប្រជុំ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដើម្បីធ្វើការបណ្តុះបណ្តាលជូនដល់គណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកភីដុង ២០លីត្រ) ។

 

ក្រោយពេលបញ្ជប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទទួលលទ្ធផលដូចខាងក្រោម ៖

–  គណៈកម្មការគ្រប់គ្រងស្ថានីយទឹកផលិតទឹកផឹក (ទឹកភីដុង ២០លីត្រ) បានយល់ពីលក្ខន្តិកៈ និងតួនាទីរបស់គណៈកម្មការនីមួយៗ

– បានជ្រើសរើសប្រធាន អនុប្រធាន ក្រុមការងារថែទាំបច្ចេកទេស ផលិតនិងចែកចាយ និងហិរញ្ញិក

– បានព្រមព្រៀង និងឯកភាពគ្នា អំពីកម្រៃភាគលាភសម្រាប់គណៈកម្មការ។

photo 2024 10 31 19 23 43 photo 2024 10 31 19 23 45 photo 2024 10 31 19 23 46 photo 2024 10 31 19 23 47 photo 2024 10 31 19 23 48 photo 2024 10 31 19 23 49 photo 2024 10 31 19 27 04

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522