เว็บหวยออนไลน์

លោក កាយ សុខជា ចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីដំណាំសក្តានុពល ក្នុងការផ្សាភ្ជាប់ផលិតផល ទៅកាន់ទីផ្សារសហគមន៍

ចែលរំលែក
photo 2024 12 17 21 36 23

ខេត្តកំពង់ឆ្នាំង៖នាថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក កាយ សុខជា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីដំណាំសក្តានុពល ក្នុងការផ្សាភ្ជាប់ផលិតផល ទៅកាន់ទីផ្សារសហគមន៍ រៀបចំដោយអង្គការបំប៉នវិជ្ជាជីវៈ អភិវឌ្ឍន៍សេដ្ឋកិច្ច និងកសិកម្មជនបទ ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រុមប្រឹក្សាឃុំ និងភូមិ ដែលមានសិក្ខាកាមជាសមាជិកក្រុមផលិតចំនួន២៥នាក់ ស្រ្តី  ២០នាក់ ដែលប្រព្រឹត្តិទៅនៅសាលាបុណ្យភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

 

សិក្ខាសាលានេះមានគោលបំណង៖

-ស្វែងរកការឯកភាពគ្នារវាងជនបង្គោល និងសមាជិកក្រុមផលិត  ដើម្បីចាត់អាទិភាពលើផលិតផលសក្តានុពល នៅក្នុងសហគមន៍ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ  ធ្វើផែនការផលិតជាក្រុម និងផែនការបង្វឹកកសិករ

-សមាជិកក្រុមផលិត និងអាជ្ញាធរមូលដ្ឋាន អាចកំណត់អ្នកប្រមូលទិញ ដើម្បីនាំទៅកាន់ទីផ្សារ(ផ្សារពង្រ និងផ្សារកំពង់ឆ្នាំង)

– អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពជំនាញចូលរូមជំរុញ និងដោះស្រាយនូវបញ្ហាប្រឈមរបស់ក្រុមផលិត។

 

សូមបញ្ជាក់ថា៖ ភូមិអូរលាជ មានប្រពលរដ្ឋសរុប១២០គ្រួសារ និងផ្ទៃដីកសិកម្ម មានចំនួន៤៧៥ហិកតា  ប្រជាកសិករដាំដំណាំគ្រួសារ ដាំគ្រប់រដូវ មានចំនួន៩០ គ្រួសារ លើផ្ទៃ ៧៣ហិកតា ដូចជាត្រសក់ ស្ពៃ សាលាដ ត្រកួន ផ្ទី ត្រប់ ជីរណា និងសណ្តែកដី ។

photo 2024 12 17 11 02 13 photo 2024 12 17 11 02 16 photo 2024 12 17 11 02 17 photo 2024 12 17 11 02 19 photo 2024 12 17 11 02 21 photo 2024 12 17 11 02 23 photo 2024 12 17 21 36 20 photo 2024 12 17 21 36 21 photo 2024 12 17 21 36 23

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522