เว็บหวยออนไลน์

លោកស្រី ចាន់ ច្រិប បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងពិភាក្សាទិសដៅការងារបន្តរបស់នាយកដ្ឋាន

ចែលរំលែក
photo 2025 06 19 17 15 07

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ចាន់ ច្រិប ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងពិភាក្សាទិសដៅការងារបន្តរបស់នាយកដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី  អនុប្រធាននាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង សរុបចំនួន ១៧នាក់ ស្រី ០៤នាក់។

កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖

១. ពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៥                                                                                                                 ២.ពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥

៣. ពិនិត្យ និងពិភាក្សាទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៥                                                                                             ៤.ប្រជុំផ្សព្វផ្សាយបន្តជូនមន្ត្រីរាជការក្នុងនាយកដ្ឋាន លើការផ្សព្វផ្សាយ”ស្តីពីការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក”ដោយយោងស្មារតីដឹកនាំអង្គប្រជុំថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ

៥.ពង្រឹងប្រសិទ្ធភាពការងារបន្ថែម។

photo 2025 06 19 17 15 07 2 photo 2025 06 19 17 15 07 3 photo 2025 06 19 17 15 07 photo 2025 06 19 17 15 08 2 photo 2025 06 19 17 15 08 photo 2025 06 19 17 15 09

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522