เว็บหวยออนไลน์

លោកស្រី ឃឿន សុខឃៀង ចុះតាមដានការដាំដុះរបស់កសិករដាំបន្លែនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ និងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ចំនួន ១៥គ្រួសារ

ចែលរំលែក
photo 2024 10 19 10 59 45 2

ខេត្តប៉ៃលិន ៖ នាថ្ងៃពុធ-ព្រហស្បតិ៍ ១៤-១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ លោកស្រី ឃឿន សុខឃៀង ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងជាមន្រ្តីសម្របសម្រួលគម្រោងថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចុះតាមដានការដាំដុះរបស់កសិករដាំបន្លែនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ និងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ចំនួន ១៥គ្រួសារ ក្នុងនោះកសិករមានដាំស្ពៃតឿ ស្ពៃជើងទា ខាត់ណាផ្កា សណ្តែកកួរ ម្ទេសដៃនាង ម្ទេសបន្លែ ម្ទេសអាចម៍សត្វ ត្របវែង ត្រប់ស្រួយ និងត្រសក់ផ្អ។ ដោយឡែក កសិករនៅភូមិអូរច្រាលិច ជួបប្រទះបញ្ហាមួយចំនួនដោយសារភ្លៀងធ្លាក់ បណ្តាលឱ្យដំណាំម្ទេសអាចម៍សត្វរងការខូចខាត៕

photo 2024 10 19 10 59 41 photo 2024 10 19 10 59 43 2 photo 2024 10 19 10 59 43 photo 2024 10 19 10 59 44 2 photo 2024 10 19 10 59 44 3 photo 2024 10 19 10 59 44 photo 2024 10 19 10 59 45 2 photo 2024 10 19 10 59 45

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522