เว็บหวยออนไลน์

លោកលន់ សាយតេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គការទស្សនពិភពលោក ដើម្បីពន្លឿនការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ

ចែលរំលែក
photo 2024 04 04 16 25 21

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ លោកលន់ សាយតេង ប្រធាននាយកដ្ឋានសុខភាពជនបទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញរបស់នាយកដ្ឋាន សហការជាមួយ លោក ជា យុទ្ធធារុណ ប្រធានមន្ទីរ និងមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងក្រុមការងាររបស់អង្គការទស្សនៈពិភពលោក សរុប ១១រូប ។

កិច្ចប្រជុំពិភាក្សាមានគោលបំណង ដើម្បីពន្លឿនការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅសាលប្រជុំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សានេះរួចមកដោយទទួលលទ្ធផលរួមមាន៖​ អង្គប្រជុំបានឯកភាពរៀបចំផែនការរួមគ្នា ដើម្បីជម្រុញការប្រកាសខេត្តបន្ទាយមានជ័យជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៤~២០២៥ ខាងមុខនេះឱ្យខានតែបាន ។ ដោយឡែកដើម្បីសម្រេចផែនការនេះមន្ទីរត្រូវសហការជាមួយអង្គការទស្សនៈពិភពលោក និងរដ្ឋបាលខេត្តរៀបចំសិក្ខាសាលាពេញមួយថ្ងៃនៅដើមខែឧសភា ខាងមុខនេះ រៀបចំនៅក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយត្រូវអញ្ជើញគ្រប់សមាសភាពពាក់ព័ន្ធចូលរួម ។

កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់ដោយភាពជោគជ័យ និងមានភាពស្និទ្ធស្នាលបំផុត។

photo 2024 04 04 16 25 20photo 2024 04 04 16 25 21photo 2024 04 04 16 25 22photo 2024 04 04 16 25 23photo 2024 04 04 16 25 24

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522