เว็บหวยออนไลน์

លោកជំទាវ ឯក គន្ធវារី អញ្ជើញចូលរួមពិធី “ប្រកាសដាក់ឲ្យប្រើប្រាស់មុខងាររបស់ FIMS និងអនុវត្តនីតិវិធីតាម FIMS ទាំងស្រុង ជាផ្លូវការ”  ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែលរំលែក
photo 2025 04 10 13 47 01

រាជធានីភ្នំពេញ៖នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥  លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមពិធី “ប្រកាសដាក់ឲ្យប្រើប្រាស់មុខងាររបស់ FIMS និងអនុវត្តនីតិវិធីតាម FIMS ទាំងស្រុង ជាផ្លូវការ”  ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិធីនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាក្នុងក្របខ័ណ្ឌនៃការអនុត្តគម្រោង FIMS ដែលជាឆ្អឹងខ្នងចាំបាច់ក្នុងការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការប្រកាសដាក់ឲ្យប្រើប្រាស់មុខងាររបស់ FIMS ជាផ្លូវការជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល ចំនួន៥ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិបន្ថែមថ្មីចំនួន ៤៤, មុខងាររៀបចំផែនការនៅក្រសួង-ស្ថាប័នចំនួន១៤ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញ, ការអនុវត្តនីតិវិធីចំណាយថវិកាចរន្ត និងចលនាឥណទាននៅក្រសួង-ស្ថាប័នចំនួន ១០, ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេសតាម FIMS នៅក្រសួងពីរ និងការអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈគ្រប់មុខសញ្ញាតាម FIMS ទាំងស្រុង នៅក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

photo 2025 04 10 09 12 45 photo 2025 04 10 09 12 49 photo 2025 04 10 13 47 01 2 photo 2025 04 10 13 47 01 3 photo 2025 04 10 13 47 01

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522