เว็บหวยออนไลน์

លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស

ចែលរំលែក
photo 2024 08 22 12 25 11

រាជធានីភ្នំពេញ៖  នាថ្ងៃពុធ ២រោច-ព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ក្រោមអធិបតី ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការ ទីស្តីការគណពរដ្ឋមន្រ្តី ។​ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញពីក្រសួង ស្ថាប័ន ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច ចំនួន ៧៨រូប។

 

គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងអនុក្រឹត្យនេះ មាន ១៤ជំពូក ៥២មាត្រា និងឧបសម្ព័ន្ធចំនួន ១១ ដែលស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ហើយបានដាក់ជូនកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាកែសម្រួល។ ជាលទ្ធផលនៃកិច្ចពិភាក្សានេះ អង្គប្រជុំបានពិភាក្សាដល់ជំពូកទី៥  ហើយគ្រោងនឹងរៀបចំពិភាក្សាបន្តនៅពេលកិច្ចប្រជុំក្រោយទៀត ដើម្បីបញ្ចប់សេចក្ដីព្រាងអនុក្រឹត្យនេះឲ្យទាន់ពេលវេលាកំណត់។

photo 2024 08 22 12 22 46 photo 2024 08 22 12 23 23 photo 2024 08 22 12 25 11 photo 2024 08 22 14 25 46 photo 2024 08 22 14 26 04 photo 2024 08 22 14 26 09

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522