เว็บหวยออนไลน์

លោកជំទាវ ហូ សុវណ្ណិកា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ រសជាតិម្ហូបអាហាររបស់កម្ពុជា ៖ បិតិកភណ្ឌនៃការធ្វើម្ហូបអាហារខ្មែរ”

ចែលរំលែក
photo 2024 12 16 17 49 44

រាជធានីភ្នំពេញ ÷ នាថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ រសជាតិម្ហូបអាហាររបស់កម្ពុជា ៖ បិតិកភណ្ឌនៃការធ្វើម្ហូបអាហារខ្មែរ” ក្រោមអធិបតីភាព ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច  សង្គមកិច្ច និងវប្បធម៌ (ក.ស.វ) ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីប្រពៃណី ទំនៀមទម្លាប់ធ្វើម្ហូបអាហារដ៏សម្បូរបែបរបស់ប្រជាជនរស់នៅតំបន់អង្គរ និងតំបន់ឆ្នេរ រួមចំណែក ដល់ការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក គាំទ្រផលិតផលក្នុងស្រុក និងផ្តល់វេទិកាផ្លាស់ប្តូរចំណេះដឹង ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិយើង ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច “ម្ហូបខ្មែរប្រៀបដូចជាត្បូងនៃវប្បធម៌នៅក្នុងដៃ “ ។

 

សមាសភាពចូលរួម  ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និស្សិត សិស្ស យុវជន សសយក និងលោកជំទាវ ឯកឧត្តម លោក លោកស្រី តំណាងភោជនីយដ្ឋានដែលមានចំនួនសរុបប្រមាណ ៣២០ នាក់៕

photo 2024 12 16 17 49 44

photo 2024 12 16 09 23 07 photo 2024 12 16 17 49 44 2  photo 2024 12 16 17 49 45 2 photo 2024 12 16 17 49 45 photo 2024 12 16 17 49 46 photo 2024 12 16 17 49 47

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522