លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីរាត្រីកម្ពុជា (CAMBODIA NIGHT)
- ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ៦:៤៣ ព្រឹក
- សកម្មភាពក្រសួង

លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីរាត្រីកម្ពុជា (CAMBODIA NIGHT)
[English Below] ខេត្តសៀមរាប៖ នាល្ងាចថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីរាត្រីកម្ពុជា (CAMBODIA NIGHT) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រះលានជល់ដំរី ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីរាត្រីកម្ពុជា (CAMBODIA NIGHT) គឺជាពិធីបូកសរុបនូវកម្មវិធីមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦ ដែលត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ០៤ថ្ងៃកន្លងមក (ថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០២៦) នៅសណ្ឋាគារសុខាសៀមរាប ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកចូលរួមមកពី ១៥៣ប្រទេស ទាំង ៥តំបន់ រួមមានតំបន់ Asia Pacific, Europe, Arab Africa និង Western Hemisphere៕
Lok Chumteav Vong Kuntheary Chhay Rithisen, Member of the Girl Guides Association of Cambodia, Honored the “CAMBODIA NIGHT” Event with Her Presence
Siem Reap Province: On the evening of Friday, June 19, 2026, Lok Chumteav Vong Kuntheary Chhay Rithisen, a member of the Girl Guides Association of Cambodia (GGAC), honored the “CAMBODIA NIGHT” event with her presence. The prestigious event was held under the high presidency of Lok Chumteav Dr. Pich Chanmony Hun Manet, General Commissioner of the Girl Guides Association of Cambodia, at the Terrace of the Elephants in the historic land of Angkor, Kingdom of Cambodia.
The “CAMBODIA NIGHT” program served as the closing ceremony for the 39th World Conference of the World Association of Girl Guides and Girl Scouts (WAGGGS) and the 42nd Olave Baden-Powell Society (OB-PS) Annual Roll Call 2026. This 4-day international gathering took place from June 16 to 19, 2026, at the Sokha Siem Reap Resort & Convention Center in Angkor, Kingdom of Cambodia, bringing together members from 153 countries across 5 global regions: Asia Pacific, Europe, Arab, Africa, and the Western Hemisphere.
