เว็บหวยออนไลน์

លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

ចែលរំលែក
DSC 6425

[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ជូនថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានចាប់ពីកម្រិតស្រុក រហូតដល់កម្រិតភូមិដែលជានារី នៅសាលាស្រុកទឹកផុស។ អង្គពិធីមានដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុប្រធានកិត្តិយស លោកជំទាវប្រធាន អនុប្រធាន និងសមាជិកានៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានជានារី នៅទូទាំងស្រុកទឹកផុស សរុបចំនួន ១៥១រូប។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកស្រី ជឹម ចោត អភិបាលរងស្រុក និងជាប្រធានប្រតិបត្តិ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកទឹកផុស បានអានរបាយការណ៍ស្វាគមន៍ ដោយបានបញ្ជាក់ជូនថា នៅក្នុងស្រុកទឹកផុសអាជ្ញាធរមូលដ្ឋានជានារី ចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ភូមិ សរុបចំនួន ៦៩នាក់ ។ បន្ទាប់មក លោកជំទាវ ប្រាក់ សោភ័ណនារី អនុប្រធានកិត្តិយសាខាសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។

បន្ទាប់ពីការអានរបាយការណ៍ និងការអានព្រះរាជសាររួចមក លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន បានសម្តែងនូវការអបអរសាទរប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជូនចំពោះអង្គពិធីទាំងមូល ក្នុងឱកាសដ៏វិសេសវិសាលនេះ។ លោកជំទាវ បានមានប្រសាសន៍សំណេះសំណាល ដោយបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ជាពិសេសការផ្ដល់សេវាសាធារណៈតាមតម្រូវការ និងសេវាសាធារណៈតាមសំណូមពរជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បានយ៉ាងមានប្រសិទ្ធភាព ដែលជាការចូលរួមដ៏ចាំបាច់ដើម្បីធ្វើឱ្យសម្រេចនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លើពីនេះទៀត លោកជំទាវ បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់នារីគ្រប់រូប ក្នុងការថែរក្សាសុភមង្គមក្នុងគ្រួសារ ការថែរក្សា អប់រំកូនចៅ ឱ្យក្លាយជាមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសតួនាទីក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងការថែរក្សាសុខសន្ដិភាពជាតិ មាតុភូមិ។ ជាចុងក្រោយ លោកជំទាវ បានអំពាវនាវដល់អង្គពិធីទាំងមូល និងភាគីពាក់ព័ន្ធទាំងអស់បន្តរួមដៃគ្នាថែរក្សាសន្តិភាព និងពង្រឹងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារឱ្យកាន់តែរឹងមាំ៕

 

1 8 scaled 2 8 scaled 3 8 scaled 4 6 scaled 5 5 scaled 10 1 6 scaled 10 2 5 scaled 10 3 3 scaled 10 4 3 scaled 10 5 2 scaled 11 7 scaled 12 4 scaled 13 3 scaled 14 2 scaled 20 2 5 scaled 20 3 4 scaled 20 4 4 scaled 20 5 4 scaled 20 6 4 scaled 21 7 scaled 22 4 scaled 23 3 scaled 30 1 5 scaled 30 2 5 scaled 30 3 5 scaled 30 4 5 scaled 30 5 4 scaled 30 6 4 scaled 30 7 2 scaled 31 5 scaled 32 2 scaled 33 2 scaled 34 2 scaled 39 1 scaled 39 2 scaled 39 3 scaled 39 4 scaled 39 5 scaled 40 scaled 41 5 scaled DSC 6326 scaled DSC 6332 scaled DSC 6337 scaled DSC 6338 scaled DSC 6343 scaled DSC 6348 scaled DSC 6359 scaled DSC 6362 scaled DSC 6370 scaled DSC 6372 scaled DSC 6379 scaled DSC 6386 scaled DSC 6392 scaled DSC 6399 scaled DSC 6404 scaled DSC 6425 scaled DSC 6444 scaled DSC 6454 scaled DSC 6459 scaled DSC 6464 scaled DSC 6468 scaled DSC 6475 scaled DSC 6487 scaled

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

404 Not Found

Not Found

The requested URL was not found on this server.

Additionally, a 404 Not Found error was encountered while trying to use an ErrorDocument to handle the request.