เว็บหวยออนไลน์

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមក្នុងកម្មវិធី អបអរសាទរយុទ្ធនាការ គាំទ្រទិវាសុវត្ថិភាពអ៊ិនធឺណិតឆ្នាំ២០២៥ ក្រោមប្រធានបទ “កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ” 

ចែលរំលែក
photo 2025 02 11 23 23 37

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥  លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកម្មវិធី អបអរសាទរយុទ្ធនាការ គាំទ្រទិវាសុវត្ថិភាពអ៊ិនធឺណិតឆ្នាំ២០២៥ ក្រោមប្រធានបទ “កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ”  ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ប្រព្រឹត្តទៅនៅសាលប្រជុំ នៃវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ ព្រមទាំងមានការចូលរួមសហការឧបត្ថម្ភ ដោយអង្គការ APLE, OneChild, Terre des Hommes, Childhood, ម្លប់តាប៉ាង និងក្រុមហ៊ុន ស្មាតអាស៊ីតា។ កម្មវិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងស្ថាប័នក្រោមរចនាសម្ព័ន្ធ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក លោកស្រី តំណាងអង្គការដៃគូជាតិ អន្តរជាតិ លោក លោកស្រីតំណាងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ១ ១០០នាក់។

 

គោលបំណងនៃទិវាសុវត្ថិភាពអ៊ីនធឺណេតគឺ ដើម្បី៖

១. ក្រើនរំឭកដល់អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ជាពិសេសកុមារ ឱ្យចេះការពារខ្លួនពីការឆបោកនិងការកេងប្រវ័ញ្ចនានាពីការប្រើប្រាស់ប្រព័ន្ធនេះ។

២. ស្នើសុំកិច្ចសហការពីបណ្តារក្រុមហ៊ុនឯកជនក្នុងវិស័យផ្គត់ផ្គង់អ៊ីនធឺណិត និងសេវាអនឡាញនានា ដើម្បីចូលរួមការពារអ្នកប្រើប្រាស់ ជាពិសេសកុមារពីការរងគ្រោះ។

៣. ស្នើសុំក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ពីការរងគ្រោះនានាដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕

photo 2025 02 11 23 23 37 2 photo 2025 02 11 23 23 37 photo 2025 02 11 23 23 38 photo 2025 02 11 23 23 39 photo 2025 02 11 23 23 40 2 photo 2025 02 11 23 23 40 photo 2025 02 11 23 23 41 photo 2025 02 11 23 23 42 photo 2025 02 11 23 23 43 2 photo 2025 02 11 23 23 43

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522