เว็บหวยออนไลน์

លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារអញ្ជើញ ចូលរួមទិវាជាតិ ប្រឆាំងការជួញដូរ មនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»

ចែលរំលែក
photo 2024 12 12 11 00 32

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ លោកស្រី សារី សិលា អគ្គាធិការរង កញ្ញាឱសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស ព្រមទាំងអនុប្រធាននាយកដ្ឋានបីរូបទៀត បានអញ្ជើញ ចូលរួមទិវាជាតិ ប្រឆាំងការជួញដូរ មនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូនេះ ប្រារព្ធឡើង មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយ សាសនា ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធ ទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ។

photo 2024 12 12 11 00 32photo 2024 12 12 11 00 32 2  photo 2024 12 12 11 00 33 2 photo 2024 12 12 11 00 33

photo 2024 12 12 10 54 00 photo 2024 12 12 11 00 34 2 photo 2024 12 12 11 00 34 photo 2024 12 12 11 00 35

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522