เว็บหวยออนไลน์

លោកជំទាវ ម៉ាត់ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ អេដស៍ ទប់ស្កាត់អំពើជួញដូរមនុស្ស ក្រុមការងារជនមានពិការភាព និងកុមារនៅតាមនាយកដ្ឋានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2025 02 04 15 01 45

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្គ: ឆ្នាំ២០២៥ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ អេដស៍ ទប់ស្កាត់អំពើជួញដូរមនុស្ស ក្រុមការងារជនមានពិការភាព និងកុមារនៅតាមនាយកដ្ឋានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ដោយមានសមាសភាពចូលរួម ពីឯកឧត្តម សុខ ម៉េង និង លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ ក្រុមការងារយែនឌ័រ ក្រុមការងារជនមានពិការភាព មន្រ្តីបច្ចេកទេសអេដស៍ មន្ត្រីបច្ចេកទេសទប់ស្កាត់អំពើជួញដូរមនុស្ស ក្រុមការងារកុមារក្រសួង លោកស្រីអនុប្រធាននាយកដ្ឋាន មន្រ្តី និងមន្រ្តីជាប់កិច្ចសន្យាសរុប ៤២នាក់ ស្រី១៨នាក់។

 

គោលបំណងចម្បងនៃកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ និងបព្រ្ជាបការយល់ដឹងអំពីប្រធានបទចំនួន ០៥ គឺ (១). ទស្សនយែនឌ័រ (២). ការឆ្លងរាលដាល និងទប់ស្កាត់នៃជម្ងឺអេដស៍នៅកម្ពុជា (៣). សិទ្ធិស្តីពីការលើកកម្ពស់ជនមានពិការភាព (៤). ការលើកកម្ពស់សិទ្ធកុមារ និង (៥). ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស៕

photo 2025 02 04 15 01 45 2 photo 2025 02 04 15 01 45 photo 2025 02 04 15 01 46 photo 2025 02 04 15 01 47 photo 2025 02 04 15 01 48

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522