เว็บหวยออนไลน์

មន្រ្តីគម្រោង “ការកសាងភូមិសន្តិភាព តាមរយះការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចូលរួមកិច្ចប្រជុំ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងភូមិថ្មី ស្ថិតក្នុង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ចែលរំលែក
photo 2024 10 24 18 10 14

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ លោក ម៉ៅ ពិសេដ្ឋ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងជាមន្រ្តីសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយះការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានដឹកនាំមន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកស្អាត ជាមួយមន្រ្តីសម្របសម្រួលគម្រោងថ្នាក់ស្រុក ថ្នាក់ឃុំ និងមន្រ្តីគម្រោងភូមិសន្តិភាព ចូលរួមកិច្ចប្រជុំ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងភូមិថ្មី ស្ថិតក្នុង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការបោះឆ្នោតផ្តល់ទំនុកចិត្តជ្រើសរើសគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកប៊ីដុង ២០លីត្រ) ។

 

ជាលទ្ធផលសម្រេចបាន គឺមានការបោះឆ្នោតជ្រើសរើស គណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកផឹក (ទឹកប៊ីដុង ២០លីត្រ) ដែលមានសមាសភាពឈរឈ្មោះចំនួន ៩នាក់ ស្រី ៥នាក់ គណៈកម្មការជាប់ឆ្នោតមានចំនួន ៥នាក់ ស្រី ៣នាក់ ជាអ្នករស់នៅភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

photo 2024 10 24 18 10 12 photo 2024 10 24 18 10 14 photo 2024 10 24 18 10 16 photo 2024 10 24 18 10 19 photo 2024 10 24 18 10 21 2 photo 2024 10 24 18 10 21 photo 2024 10 24 18 10 22

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522