เว็บหวยออนไลน์

មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់​ស្ពឺ​ បាន​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៤​ និង​លេីកទិស​ដៅ​ប្រចាំ​ឆ្នាំ​២០២៥​

ចែលរំលែក
photo 2024 11 28 14 12 30 4

ខេត្តកំពង់ស្ពឺ៖ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១៣រោច​ ខែ​កត្តិក​ ឆ្នាំ​រោង​ ឆស័ក​ ពស​.២៥៦៨​ ត្រូវនឹងថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់​ស្ពឺ​ បាន​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៤​ និង​លេីកទិស​ដៅ​ប្រចាំ​ឆ្នាំ​២០២៥​ ក្រោម​អធិបតី​ភាព​ ឯកឧត្ដម​ សួស​ គង់​ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ ឆាយ​​ ប្ញទ្ធិសែន​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ អមដំណើរ​ដោយ​ឯកឧត្ដម​ សុខ​ ម៉េង​ អនុរដ្ឋលេខាធិការ​ ឯកឧត្ដម​ អ៊ុក​ ផាន់ ទីប្រឹក្សា​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង ឯកឧត្ដម​ តូច​ ប៉ូលីវ៉ា​ អភិបាល​រង​ នៃ​គណៈអភិបាល​ខេត្ត​ តំណាង ឯកឧត្តម ជាម ច័ន្ទសោភ័ណ  អភិបាល​ខេត្ត​កំពង់​ស្ពឺ​ ហើយមាន​ការ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ​ លោក​អនុប្រធាន​មន្ទីរ​ លោក​ លោកស្រី​ប្រធាន​ អនុប្រធាន​ការិយាល័យ​ជំនាញ​ទាំង១០​ និង​មន្រ្តី​រាជការ​ទាំងអស់​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់​ស្ពឺ​។

 

ក្រោយចប់កិច្ចប្រជុំ គណៈអធិបតី និងប្រតិភូ ក៏បានចុះពិនិត្យ អណ្ដូងស្នប់ចំនួនពីរកន្លែង ស្ថិតនៅឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ដែលជាសមទ្ធិផល នៃមន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់​ស្ពឺ​ នាឆ្នាំ២០២៤នេះ។

photo 2024 11 28 14 12 29 2 photo 2024 11 28 14 12 29 3 photo 2024 11 28 14 12 29 4 photo 2024 11 28 14 12 29 5 photo 2024 11 28 14 12 29 photo 2024 11 28 14 12 30 2 photo 2024 11 28 14 12 30 3 photo 2024 11 28 14 12 30 4 photo 2024 11 28 14 12 30 5 photo 2024 11 28 14 12 30

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522