មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច ក្នុងស្រុកម៉ាឡៃ

Share

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃចន្ទ១៣កើត-អង្គារ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង

ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោង “កសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលមានសមាជិកចូលរួមសរុបចំនួន១៨នាក់។

 

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ដោយសិក្ខាកាមសិក្សានូវទ្រឹស្តី និងការអនុវត្តសាកល្បង លើការរុះរើ ដោះ និងដំឡើងឡើងវិញនូវ ម៉ាស៊ីនម៉ាស៊ូត ប្រព័ន្ធប្រអប់លេខ  និងសំណុំកូនជ្រូក ជាដើម៕

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង