เว็บหวยออนไลน์

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី អមដំណើរប្រតិភូអន្តរក្រសួង ចុះពិនិត្យផ្លូវលំ គម្រោងសង្រោះបន្ទាន់

ចែលរំលែក
photo 2024 04 26 10 05 21

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី អមដំណើរប្រតិភូអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានផ្លូវលំ ចុះពិនិត្យផ្លូវលំ គម្រោងសង្រ្គោះបន្ទាន់ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីសំណាក់ លោក គុយ វុទ្ទី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ឈុន សុភា  អនុប្រធាននាយកដ្ឋានផ្លូវលំ ក្រសួងអភិវឌ្ឍន៍ជនបទ លោក មាន រ៉ាវុធ ប្រធានការិយាល័យផ្លូវលំ ចុះពិនិត្យលើការងារបានជួសជុលគម្រោងបន្ទាន់ផ្លវលំជនបទមួយខ្សែប្រវែង ១៣ ៣០០ម ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

 

បន្ទាប់មកក្រុមការងារអន្តរក្រសួងបានបន្តដំណើរទៅចុះពិនិត្យខ្សែផ្លូវគម្រោងផែនការបន្ទាន់នៅឃុំ ស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាគម្រោងផែនការឆ្នាំបន្ទាប់២០២៤ ប្រវែង ១០០០ម ជំហានទីមួយ។

photo 2024 04 26 10 05 20 2 photo 2024 04 26 10 05 20 photo 2024 04 26 10 05 21 2 photo 2024 04 26 10 05 21

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522