មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងមន្ត្រីបច្ចេកទេស ចុះធ្វើការជួសជុលអណ្តូងស្នប់អាហ្រ្វីដេវជាបន្ទាន់ ចំនួន ០៣អណ្តូង
- ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាត់តាំងលោក ទួន រ៉ាន់ ប្រធានការិយាល័យ រួមជាមួយមន្រ្តីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះធ្វើការជួសជុលអណ្តូងស្នប់អាហ្រ្វីដេវជាបន្ទាន់ ចំនួន ០៣អណ្តូង ស្ថិតនៅភូមិអូ ឃុំខ្វាវ ស្រុកសំរោង ចំនួន ០២អណ្តូង និងភូមិក្រាំងធ្នង់ ឃុំធ្លក ស្រុកទ្រាំង ចំនួន ០១អណ្តូង ។
ក្រោយពីធ្វើការជួសជុលអណ្តូងទាំងបីនោះបានដំណើរការធម្មតាឡើងវិញដូចដើម ប្រជាពលរដ្ឋ មានសេចក្ដីសោមនស្សជាខ្លាំង និងថ្លែងអំណរគុណដល់ក្រុមការងាររបស់មន្ទីរដែលបានចុះមកជួសជុលបានទាន់ពេលវេលា។





