เว็บหวยออนไลน์

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលទិន្នន័យពាក់ព័ន្ធផលប៉ះពាល់ បរិស្ថាន និងសង្គម នៅខេត្តកណ្ដាល

ចែលរំលែក
photo 2024 03 07 14 24 13

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ខែមីនា ឆ្នាំ២០២៤ អង្គភាពសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ខេត្តកណ្តាល ដឹកនាំដោយ លោក ហៃ ដាន អនុប្រធានមន្ទីរ តំណាង លោកស្រី ជី ថាវី ប្រធានមន្ទីរ និងជាប្រធានសម្របសម្រួលកម្មវិធី RID4CAM ខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលស្រុកស្អាង និងស្រុកកណ្តាលស្ទឹង រួមជាមួយទីប្រឹក្សាបច្ចេកទេស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលទិន្នន័យពាក់ព័ន្ធផលប៉ះពាល់ បរិស្ថាន និងសង្គម នៅក្នុងទីតាំងគោលដៅកម្មវិធី RID4CAM ក្នុងស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលត្រូវបានក្រុមការងារគម្រោងជ្រើសរើសខ្សែចំនួន ២ខ្សែ ប្រវែងសរុប ១២គីឡូម៉ែត្រ នៅក្នុងទីតាំងភូមិសាស្ត្រដូចខាងក្រោម ៖

 

ខ្សែផ្លូវទី១ ៖ ភូមិទួលសាលា ភ្ជាប់ទៅភូមិបិនបោរ មានប្រវែងសរុប  ៨ ៣០០ម៉ែត្រ កម្រាលបេតុង ឆ្លងកាត់ឃុំចំនួន ៤ គឺឃុំអន្លង់រមៀត ឃុំព្រះពុទ្ធ ឃុំគោកត្រប់ និងឃុំបាគូរ ស្រុកកណ្តាលស្ទឹង។

 

ខ្សែផ្លូវទី២ ៖ ភូមិពាមប្រជុំ ភ្ជាប់ទៅភូមិកូនជ្រែ មានប្រវែងសរុប  ៣ ៧០០ ម៉ែត្រ កម្រាលបេតុង ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង។

 

គោលបំណង នៃកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីធ្វើការប្រជុំផ្សព្វផ្សាយអំពីផលប៉ះពាល់បរិស្ថាន និងសង្គម និងប្រមូលទិន្នន័យពាក់ព័ន្ធសំខាន់ៗ ដោយផ្តោតទៅលើគោលការណ៍ជាមូលដ្ឋានដូចជា៖ ការងារបច្ចេកទេសផ្លូវ ការងារផលប៉ះពាល់បរិស្ថាននិងសង្គម ការងារបម្រែបម្រួលអាកាសធាតុ និងការងារចុះវាស់វែងផលប៉ះពាល់ ជាដើម។

 

ជាលទ្ធផលនៃកិច្ចប្រជុំនេះ គឺមានប្តេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំរដ្ឋបាលស្រុកទាំងពីរខាងលើ ក្នុងការចូលរួមគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះ ជាពិសេស ប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍ដោយផ្ទាល់ បានជជែកពិភាក្សាពិគ្រោះយោបល់យ៉ាងសកម្មផុលផុស  និងគាំទ្រលើការអនុវត្តគម្រោង នេះប្រកបដោយទឹកមុខរីករាយ និងស្និទ្ធស្នាលបំផុត។

photo 2024 03 07 13 22 08photo 2024 03 07 13 22 09 2photo 2024 03 07 13 22 09photo 2024 03 07 14 24 13 2photo 2024 03 07 14 24 13

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522