เว็บหวยออนไลน์

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពក្នុងការពន្លឿនការងារទឹកស្អាត និងអនាម័យ ក្នុងការសម្រេចបានខេត្តព្រះវិហារ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅដើមឆ្នាំ២០២៦ខាងមុខ

ចែលរំលែក
photo 2024 10 30 11 37 05

ខេត្តព្រះវិហារ៖ នាថ្ងៃពុធ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានសហការជាមួយអង្គការទស្សនៈពិភពលោក រៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពក្នុងការពន្លឿនការងារទឹកស្អាត និងអនាម័យ ក្នុងការសម្រេចបានខេត្តព្រះវិហារ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅដើមឆ្នាំ២០២៦ខាងមុខ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG ខេត្ត ដោយមានសមាសភាពអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុកទាំង៧ មេឃុំ  ព្រមទាំងស្មៀនឃុំទាំង៤៩ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបអ្នកចូលរួមចំនួន ១២៩នាក់ ស្រី ៣០នាក់ ។

photo 2024 10 30 11 37 02 photo 2024 10 30 11 37 05 photo 2024 10 30 11 37 08 photo 2024 10 30 11 37 20 photo 2024 10 30 11 37 23 2 photo 2024 10 30 11 37 23 photo 2024 10 30 11 37 26

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522