เว็บหวยออนไลน์

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រួមជាមួយក្រុមការងារនាយកដ្ឋានផ្លូវលំជនបទ បានចុះសិក្សាទីតាំងស្ថាបនាស្ពានដែកបេឡេ នៅខេត្តរតនគិរី

ចែលរំលែក
photo 2024 10 25 19 27 37 2

ខេត្តរតនគិរី៖  នាថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  និងមន្ត្រីបច្ចេកទេសផ្លូវ រួមជាមួយលោក លាវ ប៉ារ៉ាហ្វ័ស្ស ប្រធានការិយាល័យផ្លូវជនបទ និងក្រុមការងាររបស់នាយកដ្ឋានផ្លូវលំជនបទ បានចុះសិក្សាទីតាំងសម្រាប់សាងសង់ស្ពានដែកបាឡេ និងផ្លូវជនបទ ដែលស្ថិតនៅឃុំជ័យឧត្តម ស្រុកលំផាត់ និងឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ក្នុងឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពី លោក កែវ កក្តដា អនុប្រធានការិយាល័យបច្ចេកទេស លោក លី ពួយ អនុប្រធានការិយាល័យបច្ចេកទេស និងលោក ផៃ ស៊ុនឡេង មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ អាជ្ញាធរមូលដ្ឋាន លោកមេឃុំជ័យឧត្តម មេភូមិនិងអនុភូមិសាមខា  និងប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំង តំណាងមេឃុំសិរីមង្គល និងមេភូមិនាងដី។

photo 2024 10 25 19 27 35 2 photo 2024 10 25 19 27 35 photo 2024 10 25 19 27 36 photo 2024 10 25 19 27 37 2 photo 2024 10 25 19 27 37 photo 2024 10 25 19 28 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522