เว็บหวยออนไลน์

មន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមសិក្ខាសាលាស្ដីពី « Workshop on Community-based Poverty Reduction for Lancang-Mekong Cooperation Countries » នៅប្រទេសថៃ

ចែលរំលែក
photo 2025 06 02 15 54 22

ប្រទេសថៃ៖ នាថ្ងៃចន្ទ ៨រោច ខែពិសាខ-ថ្ងៃសុក្រ ៤ កើត ខែជេស្ឋ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩- ៣០ ខែឧសភា ឆ្នាំ២០២៥  លោក ហៀក ព្រីង  លោក អ៊ុក ចាន់ដារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លោកស្រី ឯក សុភារ័ត្ន ប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងលោកស្រី ណុប រមនា មន្ត្រី នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខាសាលាស្ដីពី « Workshop on Community-based Poverty Reduction for Lancang-Mekong Cooperation Countries » ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រថៃ។

 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងៈ

១-ចូលរួមចែករំលែកនូវបទពិសោធន៍ក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង ( LMC Members )

២- ពង្រឹងចំណងមិត្តភាពរវាងប្រទេសសមាជិកមេគង្គ-ឡានឆាងឲ្យកាន់តែប្រសើរឡើងថែមទៀត

៣- ប្រទេសដែលជាសមាជិកមេគង្គ-ឡានឆាងនឹងបន្តចែករំលែកបទពិសោធន៍ថ្មីៗ នៃការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទឲ្យកាន់តែសុីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ជនបទឲ្យកាន់តែល្អប្រសើរឡើង៕

photo 2025 06 02 15 54 17 photo 2025 06 02 15 54 19 photo 2025 06 02 15 54 20 photo 2025 06 02 15 54 22 photo 2025 06 02 15 54 25

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522