เว็บหวยออนไลน์

មន្ដ្រីជំនាញ នៃនាយកដ្ឋានថែទាំសុខភាពជនបទ ចូលរួមសិក្ខាសាលាពិនិត្យទិន្នន័យនៃការវាយតម្លៃ និងការវិភាគជាសកលស្តីពី ទឹកស្អាត និងអនាម័យ

ចែលរំលែក
photo 2024 10 28 10 05 16

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា  ឆ្នាំ២០២៤  លោក ឈន ឈឿន ប្រធានការិយាល័យអប់រំសុខភាពសហគមន៍ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាពិនិត្យទិន្នន័យនៃការវាយតម្លៃ និងការវិភាគជាសកលស្តីពីទឹកស្អាត និងអនាម័យ ដែលដឹកនាំដោយ លោក កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល ដែលរៀបចំនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ សិក្ខាសាលានេះ  រៀបចំដោយក្រសួងសុខាភិបាល និងមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ដោយមានអ្នកចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដៃអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបចំនួន ៣១នាក់។

 

សិក្ខាសាលាបានពិភាក្សាលើខ្លឹមសារពង្រាងទិន្នន័យផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

– អំពីអភិបាលកិច្ចអនាម័យជនបទ

– ការត្រួតពិនិត្យតាមដានលើការងារអនាម័យជនបទ

– អំពីធនធានមនុស្សសម្រាប់អនុវត្តការងារអនាម័យជនបទ

– និងផ្នែកហិរញ្ញវត្ថុសម្រាប់គាំទ្រដំណើរការការងារអនាម័យជនបទ៕

photo 2024 10 28 10 05 11 photo 2024 10 28 10 05 12 photo 2024 10 28 10 05 13 photo 2024 10 28 10 05 14 photo 2024 10 28 10 05 15 photo 2024 10 28 10 05 16

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522